លោកស្រីនាយិការងប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចុះអប់រំផ្សព្វផ្សាយ ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺគ្រុនឈាម  នៅស្រុកតាំងគោក

0
73
សារព័ត៌មានNCTV ទំនាក់ទំនងផ្សាយព័ត៌មាន និងពាណិជ្ជកម្ម ទូរស័ព្ទលេខៈ +855 88 4922 777 / +855 99 33 77 67 / +855 96 6285 636 -គណនី ABA ឈ្មោះ LOEUK SEYHA លេខគណនី៖ 003 225 965 សូមចូលរួមបន្តអនុវត្តន៍វិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ឱ្យមានប្រសិទ្ធភាព ជាពិសេសសូមអនុវត្តន៍វិធានទប់ស្កាត់ជំងឺកូវីដ១៩ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ “៣ការពារ ៣កុំ និង២ចូលរួម”  ៣ការពារ ១. ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ ២. លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ៣. រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពីមួយម៉ែត្រកន្លះឡើងទៅ ៣កុំ ១. កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ២. កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ ៣. កុំប៉ះពាល់គ្នា ២ចូលរួម ១. ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ២. ប្រើ QR Code Stop Covid ។

លោកស្រីនាយិការងប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចុះអប់រំផ្សព្វផ្សាយ ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺគ្រុនឈាម  នៅស្រុកតាំងគោក

(កំពង់ធំ)÷  នៅព្រឹកថ្ងៃទី០៩ ខែ​តុលា ឆ្នាំ​២០២៣ នេះលោកស្រី ឡេង សុឃីម  នាយិការងប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រួមដំណើរដោយមន្ត្រីក្រុមប្រតិបត្តិសាខា  និងលោកស្រី អ៉ឹម សុខវិន អភិបាលរងស្រុកតាំងគោក បានសហការជាមួយមន្ទីរពេទ្យបង្អែកស្រុក  ការិយាល័យប្រតិបត្តិ ស្រុកបារាយណ៍ – សន្ទុក និងមណ្ឌលសុខភាពឃុំទ្រៀល អ្នកស្ម័គ្រចិត្ត និង ប្រជាពលរដ្ឋ បានចុះធ្វើយុទ្ធនាការដាក់ថ្នាំអាបែ៉ត រួមជាមួយការអប់រំផ្សព្វផ្សាយ ស្តីពីវិធីបង្ការការពារ ការឆ្លងរាលដាលនៃជំងឺគ្រុនឈាម  តាមរយៈខិត្តប័ណ្ណរូបភាព និង ណែនាំផ្ទាល់មាត់ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះបានចំនួន០១ភូមិ  មាន៣៥ខ្នងផ្ទះដែលមានអ្នកចូលរួមសរុប ៧៥នាក់ ស្ថិតនៅ ភូមិគីរីអណ្តែត ឃុំទ្រៀល  ស្រុកតាំងគោក  ខេត្តកំពង់ធំ  ។

      
លោកស្រី អ៉ឹម សុខវិន អភិបាលរងស្រុកតាំងគោក បានលើកឡើងថា ៖ ជំងឺគ្រុនឈាមបណ្តាលមកពីមូសខ្លាខាំ ហើយមូសខ្លា  គឺកើតចេញពីដង្កូវទឹក  ព្រោះដង្កូវទឹកមាននៅក្នុងពាង អាង ឬ វត្ថុដែលអាចដក់់ទឹកបានដែលនៅជុំវិញក្នុងផ្ទះរបស់ បង ប្អូន ។ លោកស្រីបានមន្ថែមថា ៖ ពីវិធីសាស្រ្តងាយស្រួលដើម្បីប្រយុទ្ឋ និងជំងឺគ្រុនឈាម បង ប្អូន ត្រូវតែសំអាត អនាម័យ អោយខ្ជាប់ខ្ជួន នៅបរិវេនជុំវិញផ្ទះ  ជៀសវាសផ្តល់ជម្រក់សម្រាបមូសខ្លាបង្ករកំនើតបាន ។ បើកុមារក្តៅខ្លួនខ្លាំងក្នុងរយៈ០២ថ្ងៃមិនធូរស្បើយ ត្រូវបញ្ជូនទៅកាន់ មន្ទី
រពេទ្យ ឬ មណ្ឌលសុខភាពដែលនៅជិនផ្ទះលោកអ្នក ។

ជាមួយនេះផងដែរលោកស្រី ឡេង សុឃីម នាយិការងប្រតិបត្តិសាខា ក៏ដូចជា ក្រុមការងារតែងបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់គិតគូរជាប្រចាំពីសុខភាព  និងសុវត្ថិភាពផ្ទាល់ខ្លួនដោយត្រូវចូលរួមរក្សាអនាម័យបីប្រការ (ហូបស្អាត .ផឹកស្អាត .រស់នៅស្អាត )  ឱ្យបានខ្ជាប់ខ្ជួន ក្នុងនេះត្រូវសំរាកក្នុងមុង ហើយសំអាតជុំវិញលំនៅដ្ឋានដោយប្រមូលដុតកំទេចចោលនូវវត្ថុដែលដក់ទឹកទាំងឡាយ  មានសំបកកំប៉ុង សំបកដូង កង់ឡានចាស់ៗ ដែលជាជម្រកដង្កូវទឹក ជម្រកមូសខ្លាញី ជាប្រភពចម្លងជំងឺ គ្រុនឈីក គ្រុនឈាម រួមជាមួយការដាក់ថ្នាំអាបែត ក្នុងអាង ឬពាងទឹក  ដែលមានគម្របជិតល្អ  ។ 

        
នាយិការងប្រតិបត្តិសាខា ក៏បានជំរុញលើកទឹកចិត្ត និងលើកកម្ពស់ការយល់ដឹង អំពីរោគសញ្ញា និង ចូលរួមទប់ស្កាត់ការចម្លងនៃ មេរោគអុតស្វា ដែលឆ្លងពីមនុស្សម្នាក់ ទៅ មនុស្សម្នាក់ បានតាមរយ: ការប៉ះពាល់ដោយផ្ទាល់ជាមួយស្នាមរបួស  កន្ទួលពងបែក ឬក៏ប៉ះជាមួយសម្លៀកបំពាក់ ក្រណាត់កម្រាល ដែលមានប្រឡាក់ស្នាមឈាម ឬ ទឹករងៃ ពីអ្នកផ្ទុកមេរោគ  ។ 
       
      
សូមបញ្ជាក់ផងដែរ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែអនុវត្តពីវិធានការក្នុងការចុះអប់រំផ្សព្វផ្សាយនេះ ហើយក្រុមការងារបានប្រើប្រាស់ថ្នាំអាបែ៉ត អស់ចំនួន
៤០គីឡូក្រាម ចែកខិត្តប័ណ្ណខ្នាតតូច  ចំនួន៧៥សន្លឹក និង ផ្ដល់សាប៊ូដុសខ្លួនដល់អ្នកចូលរួមចំនួន៧៥នាក់ផងដែរ ៕    

ដោយ= ( NCTV )


      

LEAVE A REPLY

Please enter your comment!
Please enter your name here