តើលោកស្រី ម៉ឹប សុភាព ជាអ្នកណា ? បានជាហ៊ានវាយទម្លុះជញ្ជាំងតូបផ្សារ ទាំងកណ្តាលយប់ ប្រឆាំង ស.ជ.ណ រដ្ឋបាលក្រុងចាស់ លោក ម៉ាក់ ប៊ុនហុង ខណៈអភិបាលក្រុងថ្មី លោក ពេញ កែម មិនហ៊ានក្អក

0
23
សារព័ត៌មានNCTV ទំនាក់ទំនងផ្សាយព័ត៌មាន និងពាណិជ្ជកម្ម ទូរស័ព្ទលេខៈ +855 88 4922 777 / +855 99 33 77 67 / +855 96 6285 636 -គណនី ABA ឈ្មោះ LOEUK SEYHA លេខគណនី៖ 003 225 965 សូមចូលរួមបន្តអនុវត្តន៍វិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ឱ្យមានប្រសិទ្ធភាព ជាពិសេសសូមអនុវត្តន៍វិធានទប់ស្កាត់ជំងឺកូវីដ១៩ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ “៣ការពារ ៣កុំ និង២ចូលរួម”  ៣ការពារ ១. ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ ២. លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ៣. រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពីមួយម៉ែត្រកន្លះឡើងទៅ ៣កុំ ១. កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ២. កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ ៣. កុំប៉ះពាល់គ្នា ២ចូលរួម ១. ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ២. ប្រើ QR Code Stop Covid ។

តើលោកស្រី ម៉ឹប សុភាព ជាអ្នកណា ? បានជាហ៊ានវាយទម្លុះជញ្ជាំងតូបផ្សារ ទាំងកណ្តាលយប់ ប្រឆាំង ស.ជ.ណ រដ្ឋបាលក្រុងចាស់ លោក ម៉ាក់ ប៊ុនហុង ខណៈអភិបាលក្រុងថ្មី លោក ពេញ កែម មិនហ៊ានក្អក !!

(កំពង់ធំ)៖ រឿងរ៉ាវវាយទម្លុះជញ្ជាំងតូបផ្សារ ទាំងកណ្តាលយប់ ដើម្បីពង្រីករំលោភ យកកន្លែងសាធារណៈ មកធ្វើជាកម្មសិទ្ធិ ពីសំណាក់ លោកស្រី ម៉ឹប សុភាព ជាអាជីវករ លក់.ដូរ នៅផ្សារកំពង់ធំថ្មី (សួនយាយ តា ) នៅតែគ្មានពន្លឺយុត្តិធម៍ សម្រាប់ បង ប្អូន អាជីវករអ្នកប្តឺងជំទាស់ទាំង ៣២នាក់ នៅឡើយ! ព្រោះរឿងនេះ លោកពេញ កែម អភិបាលក្រុងស្ទឹងសែន មិនមានយន្តការរកដំណោះស្រាយដូច លោកអភិបាលក្រុងចាស់ ។

យោងតាមប្រភពពីតំណាងអាជីវករ លោកស្រី ស សៀកលី បានបញ្ជាក់ថា ៖ ចំពោះរឿងវាយទម្លុះជញ្ជាំងតូបរំលោភយកកន្លែងសាធារណៈនេះ ធ្លាប់កើតឡើងកាលពីជំនាន់ លោក ម៉ាក់ ប៊ុនហុង ជាអភិបាលក្រុងម្តង រូច ហើយ ដែលកាលនោះ លោក ម៉ាក់ ប៊ុនហុង បានចុះទៅដោះស្រាយ និង អប់រំអោយលោកស្រី ម៉ឹប សុភាព រៀបចំបិតជញ្ជាំងតូបដូចដើមឡើងវិញ ហើយថែមទាំងចេញសេចក្តីជួនដំណឹង ( ស.ជ.ណ) ដើម្បីការពារ មិនអោយបុគ្គលណារំលោភ និង រក្សារតាមទម្រង់ប្លង់ដើមរបស់ផ្សារ ។ ដោយលែក រឿងនេះដដែល បានកើតឡើងសារជាថ្មីម្តងទៀត ដែលបច្ចុប្បន្នលោក ពេញ កែប ជាអភិបាលក្រុង តែលោកអភិបាលក្រុង រូបនេះ បែរជាគ្មានយន្តការដោះស្រាយដូច លោកអភិបាលក្រុងមុននោះឡើយ ហើយថែមទាំងជម្រុញអោយក្រុមអាជីវករទាំងអស់នោះ ប្តឹងទៅតុលា ការទៀតផង ។

ជុំវិញករណីនេះអង្គភាពសារព័ត៌មានយើង បានទាក់ទងទៅ លោកអភិបាលក្រុងស្ទឹងសែន លោក ពេញ កែម តាមប្រព័ន្ធតេឡេក្រាម (Telegram) លោកឆ្លើយតបមកវិញថា បើចង់ដឹងព័ត៌មានលម្អិត មកជូបលោក នៅសាលាក្រុង តែមិនទាន់ទាំងបានប៉ុន្មាននាទីផង ស្រាប់ តែលោក លុបសារនោះចេញវិញភ្លាមៗ តែម្តង ។

ក្រុមអាជីវករទាំងអស់ កើតទុក្ខមិនសុខចិត្ត និង អស់ សង្ឃឹមជាខ្លាំងចំពោះលោក ពេញ កែម ជាអភិបាលក្រុងស្ទឹងសែន ព្រោះលោកគ្មានសមត្ថភាព ក្នុងការ ដោះស្រាយ ដូចលោកអភិបាលក្រុងចាស់ ហើយពួកគាត់ថែមទាំងដាក់ការសង្យ័យថា លោកអភិបាល ក្រុងរូបនេះ ប្រហែលជានៅពីក្រោយខ្នង ស្រ្តី ឈ្មោះ ម៉ឹប សុភាព ទៀតផង ដោយគ្មាន ការជឿជាក់ទៅលើអភិបាលក្រុង ពួកកាត់នឹងប្តឹងទៅថ្នាក់លើទៀត ៕

NCTV = អង្គភាពយើងខ្ញុំ រង់ចាំការបកស្រាយ ពីសាម៉ីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ។

LEAVE A REPLY

Please enter your comment!
Please enter your name here