ឯកឧត្តម ព្រឹម រដ្ឋា ដឹកនាំកិច្ចប្រជុំត្រៀមកម្មវិធីបុណ្យអុំទូកនៅខេត្តកំពង់ធំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩  ខែតុលា  ឆ្នាំ២០២៣  ខាងមុខនេះ

0
92
សារព័ត៌មានNCTV ទំនាក់ទំនងផ្សាយព័ត៌មាន និងពាណិជ្ជកម្ម ទូរស័ព្ទលេខៈ +855 88 4922 777 / +855 99 33 77 67 / +855 96 6285 636 -គណនី ABA ឈ្មោះ LOEUK SEYHA លេខគណនី៖ 003 225 965 សូមចូលរួមបន្តអនុវត្តន៍វិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ឱ្យមានប្រសិទ្ធភាព ជាពិសេសសូមអនុវត្តន៍វិធានទប់ស្កាត់ជំងឺកូវីដ១៩ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ “៣ការពារ ៣កុំ និង២ចូលរួម”  ៣ការពារ ១. ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ ២. លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ៣. រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពីមួយម៉ែត្រកន្លះឡើងទៅ ៣កុំ ១. កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ២. កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ ៣. កុំប៉ះពាល់គ្នា ២ចូលរួម ១. ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ២. ប្រើ QR Code Stop Covid ។

ឯកឧត្តម ព្រឹម រដ្ឋា ដឹកនាំកិច្ចប្រជុំត្រៀមកម្មវិធីបុណ្យអុំទូកនៅខេត្តកំពង់ធំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩  ខែតុលា  ឆ្នាំ២០២៣  ខាងមុខនេះ

 
(កំពង់ធំ)÷ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ឯកឧត្ដម ព្រឹម រដ្ឋា អភិបាលរងខេត្ត និងជាប្រធានអនុគណ:កម្មការខ្លឹមសារ បានដឹកនាំប្រជុំជាមួយប្រធាន អនុប្រធាន និងសមាជិកអនុគណៈកម្មការខ្លឹមសារ ពិធីការ និង ព័ត៌មានទាំងអស់ ដើម្បីត្រៀមរៀបចំកម្មវិធីបុណ្យអុំទូកនៅតាមដងស្ទឹងសែន ខេត្តកំពង់ធំ ដែលជាពិធីបុណ្យនេះធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងការលើកទឹកចិត្តដល់ក្រុមកីឡាករ និង បងប្អូនប្រជាពលរដ្ឋ។

      
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម  អភិបាលរងខេត្តបានលើកឡើងថា  ឆ្នាំនេះព្រះរាជពិធីបុណ្យអុំទូក អកអំបុល បណ្ដែតប្រទីប និង សំពះព្រះខែ  មានរយៈពេល៣ថ្ងៃ ដែលប្រព្រឹត្តិទៅ  នៅថ្ងៃ ១៤-១៥កើត និង ថ្ងៃ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី  ២៦-២៧-២៨   ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមដងទន្លេសាប  មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។ 

     
ជាមួយគ្នានេះដែរ  ឯកឧត្តមអភិបាលរងខេត្ត  បានបន្តទៀតថា រដ្ឋបាលខេត្តគ្រោងរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត នៅថ្ងៃទី ១៤ -១៥កើត  ខែអស្សុជ ត្រូវនឹងថ្ងៃទី  ២៨-២៩  ខែតុលា  ឆ្នាំ២០២៣  ខាងមុខនេះ ក្នុងគោលបំណងបង្កបរិយាកាសជូនបងប្អូនប្រជាពលរដ្ឋ បានកំសាន្តសប្បាយ និងសម្រាំងទូកដែលមានលក្ខណៈសម្បត្តិល្អ ត្រៀមចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យ  អុំទូក  បណ្តែតប្រទីប  និង  អកអំបុក សំពះព្រះខែ  នៅរាជធានីភ្នំពេញ ។ 

     
ដើម្បីឱ្យពិធីប្រណាំងទូកនេះប្រព្រឹត្តទៅ ប្រកបដោយភាពអធិកអធម រីករាយនិងជោគជ័យ រដ្ឋបាលខេត្តមានកិត្តិយស សូមអំពាវនាវដល់ សប្បុរសជនទាំងអស់មេត្តាជួយ ឧបត្ថម្ភគាំទ្រទាំងសម្ភារៈ  និង ថវិកា  រួមចំណែកជាមួយរដ្ឋបាលខេត្ត សម្រាប់ ប្រើប្រាស់ក្នុងការផ្តល់រង្វាន់លើកទឹកចិត្ត និង ផ្គត់ផ្គង់ ដល់កីឡាករកីឡាការិនី និងសម្រាប់ដោះស្រាយការចំណាយ ផ្សេងៗក្នុងពិធីនេះ។ រដ្ឋបាលខេត្តកំពង់ធំមានក្តីសង្ឃឹមយ៉ាងកក់ក្ដៅទុកជាមុន ចំពោះសប្បុរសជនទាំងអស់ពិតជាចូលរួមជួយឧបត្ថម្ភ គាំទ្រ ប្រកបដោយ ស្មារតីសាមគ្គី ថែរក្សាវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិយើងជាក់ជាពុំខាន ។ 
      
     
សូមបញ្ជាក់ថា ទូកដែលត្រូវប្រកួតសរុបចំនួន៥៥ទូក កម្លាំង ចំណុះពិត ១.៣៧៥នាក់ កម្លាំងបំរុង៣៤០នាក់ សរុបកីឡាករទាំងអស់ចំនួន ១.៧៧៥នាក់ ។ ក្នុងនោះទូកវែងមានចំនួន០៧ទូក  ទូកខ្នាតអន្តរជាតិមានចំនួន ៣២ទូក ទូកផ្កាចារមានចំនួន ១៦ទូក  និង ទូកកងរាជអាវុធហត្ថមានចំនួន ០១ទូក  ។ ស្រុកបារាយណ៍ចំនួន ០៤ទូក ស្រុកសន្ទុកចំនួន  ០១ទូក  ស្រុកស្ទោងចំនួន ០២ទូក  ស្រុកកំពង់ស្វាយ  ០៩ទូក ស្រុកប្រាសាទបល្ល័ង្កចំនួន ០១ទូក  ស្រុកប្រាសាទសំបូរចំនួន ១៤ទូក  ស្រុកសណ្តាន់ចំនួន ០៦ទូក ក្រុងស្ទឹងសែនមានចំនួន ១៦ទូក និង មន្ទីរកសិកម្មខេត្តមានចំនួន ០១ទូក ៕   (NCTV)

LEAVE A REPLY

Please enter your comment!
Please enter your name here