គោយន្តកន្ត្រៃដឹកជញ្ជួនផលអនុផលព្រៃឈើ ត្រូវកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើកោះញ៉ែក   បង្ក្រាបបាន  តែមិនបានមួយដង្ហើមចង្រិតផង ក៏ដោះលែងទៅវិញដោយសុវត្ថិភាព !!

0
36
សារព័ត៌មានNCTV ទំនាក់ទំនងផ្សាយព័ត៌មាន និងពាណិជ្ជកម្ម ទូរស័ព្ទលេខៈ +855 88 4922 777 / +855 99 33 77 67 / +855 96 6285 636 -គណនី ABA ឈ្មោះ LOEUK SEYHA លេខគណនី៖ 003 225 965 សូមចូលរួមបន្តអនុវត្តន៍វិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ឱ្យមានប្រសិទ្ធភាព ជាពិសេសសូមអនុវត្តន៍វិធានទប់ស្កាត់ជំងឺកូវីដ១៩ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ “៣ការពារ ៣កុំ និង២ចូលរួម”  ៣ការពារ ១. ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ ២. លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ៣. រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពីមួយម៉ែត្រកន្លះឡើងទៅ ៣កុំ ១. កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ២. កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ ៣. កុំប៉ះពាល់គ្នា ២ចូលរួម ១. ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ២. ប្រើ QR Code Stop Covid ។

គោយន្តកន្ត្រៃដឹកជញ្ជួនផលអនុផលព្រៃឈើ ត្រូវកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើកោះញ៉ែក   បង្ក្រាបបាន  តែមិនបានមួយដង្ហើមចង្រិតផង ក៏ដោះលែងទៅវិញដោយសុវត្ថិភាព !!

(ខេត្តមណ្ឌលគីរី) ៖  កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤ ថ្មីៗនេះ កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើកោះញ៉ែក  បង្ក្រាបបានគោយន្តកន្ត្រៃដឹកឈើ ចំនួន ០៤ គ្រឿង ( ឈើប្រហែល១០ម៉ែត្រគីប ) នៅត្រង់ចំណុច ភូមិអូរបួន  ឃុំអូរបួន  ស្រុកកោះញ៉ែក  ខេត្តមណ្ឌលគីរី ។  តែការចាប់បង្រ្កាបនោះមិនបានមួយដង្ហើមចង្រិតផង ក៏ត្រូវដោះលែងទៅវិញដោយសុវត្ថិភាព  ដោយមានវត្តមាន លោកនាយទាហ៊ានម្នាក់ ចំណុះអង្គភាពសឹករងស្រុកកោះញ៉ែក  ជាអ្នកចេញមុខដោះស្រាយយកឈើនោះចេញ ។

បើតាមសេចក្តីរាយការណ៍បានអោយដឹងថា៖  ម្ចាស់គោយន្តដឹកឈើទាំង០៤ នាក់នោះ  ទី១ ឈ្មោះ និត /ទី២ ឈ្មោះ វិត /ទី៣ ឈ្មោះ រ៉ា / និង ទី៤ ឈ្មោះ ហ៊ា ។  ប្រភពដដែលបានបន្ថែមទៀតថា៖  ម្ចាស់គោយន្តដឹកឈើទាំង០៤ នាក់នោះ គឺជាឈ្មួញឈើ យ៉ាងសកម្មប្រចាំ ភូមិអូរបួន  ឃុំអូរបួន  ស្រុកកោះញ៉ែក ទៀតផង ។

ជំវិញការដោះលែងឈើ ដោយស្ងាត់ៗបែបនេះ អង្គភាពសារព័ត៌មានយើងបានទាក់ទង ទៅលោក នាយសង្កាត់រដ្ឋបាលព្រៃឈើកោះញ៉ែក លោក ថន សេរីវុទ្ឌ ជាច្រើនដង តែលោកមិនលើកទូរស័ព្ទឡើយ ។  រីឯ លោក ផានិត ដែលជានាយទាហ៊ាន  ចំណុះអង្គភាពសឹករងស្រុកកោះញ៉ែក  ដែលបានអៈអាងថា ជាម្ចាស់ឈើនោះ បានផ្តល់បទសម្ភាសន៍តាមទូរស័ព្ឌថា  ឈើនោះលោកបានស្នើរសុំយកមកកសាងអង្គភាព  ដោយមានការឯកភាពពីថ្នាក់រដ្ឋបាលស្រុកទៀតផង ចំណែក ឯកសា ពាក់
ព័ន្ធដែលអនុញាតិ ពីរដ្ឋបាលស្រុកនោះ លោកនាយទាហ៊ាន  ឈ្មោះ ផានិត ម្នាក់នោះ មិនបានផ្តល់មកអោយសារព័ត៌មានយើងឡើយ ។ 

ចំណែកលោក ឌឹម មុន្នី  អភិបាលស្រុកកោះញ៉ែក សារព័ត៌មានយើងបានទាក់ទង តាមទូរស័ព្ទ តែលោកឆ្លើយថាជាប់រវល់ប្រជុំ   រីឯ លោក សុខ ឃាង ប្រធានមន្ទីរកសិកម្ម ខេត្តមណ្ឌលគីរី សារព័ត៌មានយើងបានទាក់ទងតាមរយៈ ០៩៧ ៦៧៨៨៧៦៦ តែលោកឆ្លើយថា ច្រឡំលេខ ។

មហាជនដាក់ការសង្ស័យថា ការដោះលែងគោយន្តកន្រ្តៃដឹកឈើទាំងបួនគ្រឿងនោះ គឺមានការឃោបឃិតគ្នាជាប្រព័ន្ធ ។ ប្រជាពលរដ្ឋបានស្នើសុំទៅលោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគីរី មេត្តាជូយពិនិត្យមើល ពីសកម្មភាពកាប់បំផ្លាញ ព្រៃឈើ នៅស្រុកកោះញ៉ែកនេះផងទាន ៕

អង្គភាពសារព័ត៌មាន  (NCTV)  យើងខ្ញុំ រងចាំការបកស្រាយពីគ្រប់សាម៉ីពាក់ព័ន្ធរៀងរាលម៉ោងធ្វើការ ។

LEAVE A REPLY

Please enter your comment!
Please enter your name here