គ្រួសារសពអតីតយុទ្ធជនចំនួន ១៤គ្រួសារ បានទទូលថវិកាធានារ៉ាប់រង ប្រមាណជាង ១១០លានរៀល  ពីប្រធានសមាគមអតីតយុទ្ធជន  កម្ពុជាខេត្តកំពង់ធំ

0
108
សារព័ត៌មានNCTV ទំនាក់ទំនងផ្សាយព័ត៌មាន និងពាណិជ្ជកម្ម ទូរស័ព្ទលេខៈ +855 88 4922 777 / +855 99 33 77 67 / +855 96 6285 636 -គណនី ABA ឈ្មោះ LOEUK SEYHA លេខគណនី៖ 003 225 965 សូមចូលរួមបន្តអនុវត្តន៍វិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ឱ្យមានប្រសិទ្ធភាព ជាពិសេសសូមអនុវត្តន៍វិធានទប់ស្កាត់ជំងឺកូវីដ១៩ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ “៣ការពារ ៣កុំ និង២ចូលរួម”  ៣ការពារ ១. ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ ២. លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ៣. រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពីមួយម៉ែត្រកន្លះឡើងទៅ ៣កុំ ១. កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ២. កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ ៣. កុំប៉ះពាល់គ្នា ២ចូលរួម ១. ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ២. ប្រើ QR Code Stop Covid ។

គ្រួសារសពអតីតយុទ្ធជនចំនួន ១៤គ្រួសារ បានទទូលថវិកាធានារ៉ាប់រង ប្រមាណជាង ១១០លានរៀល  ពីប្រធានសមាគមអតីតយុទ្ធជន  កម្ពុជាខេត្តកំពង់ធំ

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយនឹងថ្នាក់ដឹកនាំ នៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន យុវនីតិសម្បទាខេត្តកំពង់ធំ បាននាំយកថវិកាធានារ៉ាប់រងសង្គម ចំនួនជាង ១១០.៧៤៦.៦៨០រៀល ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនពលីចំនួន ១៤គ្រួសារ រស់នៅតាម បណ្តា ក្រុង-ស្រុក ក្នុងខេត្តកំពង់ធំ ពិធីនេះប្រព្រឹត្តទៅ  នៅគេហដ្ឋានគ្រួសារសពឈ្មោះ សំ ឡែម  នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន  ខេត្តកំពង់ធំ  ។

លោកស្រី កែវ ចន្ឋូ ប្រធានការិយាល័យបេឡាជាតិអតីតយុទ្ធជន ខេត្តកំពង់ធំ បានជម្រាបជូនក្រុមគ្រួសារសពអតីតយុទ្ធជន អំពីរបបថវិកាធានារ៉ាប់រងសង្គម ដែលគ្រួសារនីមួយៗត្រូវទទួលបាន ទៅតាមឋានន្តរសក្តិ និងអតីតភាពការងាររបស់សពអតីតយុទ្ធជននីមួយៗ ដែលត្រូវបានទទួលថវិកាធានារ៉ាប់រងសង្គមនៅពេលនេះ  ។
     
     
បន្ទាប់​មក​ លោក​ ឈុន​ សារ៉ន​ ប្រធាន​មន្ទីរ​សង្គម​កិច្ច​អតីត​យុទ្ធ​ជន​ និង​ យុវនិតិសម្បទា​ខេត្ត​កំពង់​ធំ​ បាន​មាន​មតិ​សំណេះសំណាល​ និង ណែនាំដល់​ក្រុម​គ្រួសារ​សព​អតីត​យុទ្ធ​ជន​ ក្នុង​ការ​ប្រើប្រាស់​ថវិកា​ដើម្បី​បង្កើត​ជា​មុខ​របរ​រក​ទទួល​ទាន​ចិញ្ចឹម​ជីវិត​ និង​ ក្រុមគ្រួសារ​ក្នុង​ការ​កសាង​ជីវភាព​ថ្មី​ ឲ្យ​ទទួល​បាន នូវភាពរីកចម្រើន និង​ មានសុភមង្គល​  ក្នុងក្រុម​គ្រួសារ​នីមួយៗ​   ។

     
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិតរបស់បងប្អូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិ និង ប្រជាជន សូមបួងសួងដល់វិញ្ញាណក្ខន្ធបងប្អូនអតីតយុទ្ធជនទាំងអស់  សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។ ក្នុង​ឱកាស​នេះ​ដែរ​ លោកឧត្ដមសេនីយ៍​ទោ ក៍បានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  និងក្រោមការចង្អុលណែនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម លោកបានយកចិត្តទុកដាក់គ្រប់បែបយ៉ាង ពីសុខទុក្ខបងប្អូនអតីតយុទ្ធជននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ព្រោះបងប្អូនអតីតយុទ្ធជន បានចូលរួមចំណែក ធ្វើឲ្យប្រទេសជាតិ របស់យើងមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃ  ។
     
 
ឧត្តមសេនីយ៍ទោ  សោម  ស៊ុន  បានមានប្រសាសន៍បន្ថែមថា៖  ថវិកាធានារ៉ាប់រងសង្គម ដែលត្រូវប្រគល់ជូនគ្រួសារសពអតីតយុទ្ធជននៅថ្ងៃនេះ គឺដោយសារការផ្ដួចផ្ដើមឡើងរបស់សម្ដេច តេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង​ សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​  ដើម្បីសម្រួលដល់ជីវភាពរស់នៅ  និង ជាដើមទុនក្នុងការប្រកបមុខរបររកទទួលទានរបស់ក្រុមគ្រួសារសពអតីតយុទ្ធជន ដូច្នេះសំណូមពរដល់ គ្រួសារសពអតីតយុទ្ធជនយើង  ត្រូវខិតខំប្រកបមុខរប  រកទទួល
ទានចិញ្ចឹមជីវិតដោយសុចរិត  ទៀងត្រង់ និង ស្របតាមច្បាប់កំណត់ ។

(NCTV)

LEAVE A REPLY

Please enter your comment!
Please enter your name here