ពលរដ្ឋប្រទះឃើញសពអណ្ដែតទឹក ស្ទឹងសែន ត្រង់ចំណុចអូរដៀប ស្រុកកំពង់ស្វាយ

0
52
សារព័ត៌មានNCTV ទំនាក់ទំនងផ្សាយព័ត៌មាន និងពាណិជ្ជកម្ម ទូរស័ព្ទលេខៈ +855 88 4922 777 / +855 99 33 77 67 / +855 96 6285 636 -គណនី ABA ឈ្មោះ LOEUK SEYHA លេខគណនី៖ 003 225 965 សូមចូលរួមបន្តអនុវត្តន៍វិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ឱ្យមានប្រសិទ្ធភាព ជាពិសេសសូមអនុវត្តន៍វិធានទប់ស្កាត់ជំងឺកូវីដ១៩ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ “៣ការពារ ៣កុំ និង២ចូលរួម”  ៣ការពារ ១. ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ ២. លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ៣. រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពីមួយម៉ែត្រកន្លះឡើងទៅ ៣កុំ ១. កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ២. កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ ៣. កុំប៉ះពាល់គ្នា ២ចូលរួម ១. ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ២. ប្រើ QR Code Stop Covid ។

ពលរដ្ឋប្រទះឃើញសពអណ្ដែតទឹក ស្ទឹងសែន ត្រង់ចំណុចអូរដៀប ស្រុកកំពង់ស្វាយ

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ២០២៣ នេះប្រជាពលរដ្ឋ  បានប្រទះឃើញសព បុរសម្នាក់ហើមអណ្តែតទឹកស្ទឹងសែន  ត្រង់ចំណុចអូរដៀប  ភូមិអន្លង់ក្រសាំង  ឃុំកំពង់ស្វាយ   ស្រុកកំពង់ស្វាយ  ខេត្តកំពង់ធំ ។ លោកវរសេនីយ៍ទោ កែ កញ្ចនា អធិការស្រុកកំពង់ស្វាយបានឱ្យដឹងថា សពបុរសនោះ  ឈ្មោះ ស៊ុន ចាន់ថន (ហៅ ពៅ ) អាយុ៣៣ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិប្រឡាយ  ឃុំសំបូរ  ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ  ។
     
លោកអធិការបានបន្តទៀតថា៖ បើតាមការបំភ្លឺពីឈ្មោះ លី ទិត្យ ភេទប្រុស ដែលត្រូវជាបងថ្លៃសព និង លោកមេភូមិប្រឡាយឈ្មោះ ជា  អុល បានឱ្យដឹងថា សពនេះជាមនុស្សញៀនស្រា ពេលផឹកស្រវឹងម្តងៗតែងតែវង្វេងរត់ពាសវាល ពាសកាល  ដោយស្រែកឡាំប៉ាថា  មានគេដេញសម្លាប់ ហើយក៏ធ្លាប់រត់ចូលទឹក ជាច្រើនដងដែរតែត្រូវបានគេជួយទាន់ ។  ប្រភពដដែលបានបន្តថា កាលនៅថ្ងៃទី ១៦  ខែតុលា  ឆ្នាំ២០២៣  ប្រពន្ធបានចេញទៅរកស៊ី  ដោយទុកឱ្យប្តី ដែលជាជនរងគ្រោះខាងលើ នៅផ្ទះមើលកូន ជាមួយម្តាយចាស់ ។  ជាក់ស្តែង នៅថ្ងៃទី ១៨  ខែតុលា  ឆ្នាំ២០២៣   បុរស់ជាប្តីនោះក៏បានផឹកស្រាស្រវឹង ហើយក៏បាត់ខ្លួនទៅ  ដោយពុំដឹងថាទៅណាឡើយ  ម្តាយក្មេក បង-ប្អូន  ក៏បានតាមរក  តែរកមិនឃើញ ។ លុះដល់ថ្ងៃទី ២០  ខែតុលា  ឆ្នាំ២០២៣ ទើបប្រទះឃើញ  ដោយគាត់បានស្លាប់ ហើម  អណ្តែតបាត់ទៅហើយ  ។

     
លោក កែ  កញ្ចនា អធិការស្រុកកំពង់ស្វាយ  ក្រោយពីទទួលដំណឹងនេះ  កម្លាំងជំនាញ ប៉ុស្តិ៍រដ្ឋបាល  លោកមេភូមិឃុំ  និង ពេទ្យ បានធ្វើការពិនិត្យកន្លែងកើតហេតុ និង ធ្វើកោសល្យវិច័យសព  ជាលទ្ធផលពុំមានពាក់ព័ន្ធនិង  ករណីឃាតកម្មឡើយ   ដោយអះអាងថាសព ពិត្យជាស្លាប់ដោយសារលង់ទឹក មូលហេតុ ស្រវឹងស្រា និងដោយមានជម្ងឺសសៃប្រសាទផង ក៏ដើរធ្លាក់ទឹកបណ្តាលឱ្យលង់ស្លាប់តែម្តង  ៕

បច្ចុប្បន្នសពខាងលើ  ត្រូវបានកម្លាំងនគរបាលស្រុកកំពង់ស្វាយ  ប្រគល់ជួនសាច់ញាតិដើម្បីយកទៅធ្វើ បុណ្យតាមប្រពៃណី ៕   ដោយ= (NCTV)

LEAVE A REPLY

Please enter your comment!
Please enter your name here