ក្រុមអាជីវករជាង ៣០នាក់  ប្តឹងជំទាស់ស្ត្រីម្នាក់ ជាអាជីវករដូចគ្នា  អំពីរឿងវាយទម្លុះជញ្ជាំងតូបពង្រីកយកកន្លែងសាធារណៈ  មកធ្វើជាកម្មសិទ្ធិ  ផ្សារកំពង់ធំថ្មី (សួន យាយ តា )

0
30
សារព័ត៌មានNCTV ទំនាក់ទំនងផ្សាយព័ត៌មាន និងពាណិជ្ជកម្ម ទូរស័ព្ទលេខៈ +855 88 4922 777 / +855 99 33 77 67 / +855 96 6285 636 -គណនី ABA ឈ្មោះ LOEUK SEYHA លេខគណនី៖ 003 225 965 សូមចូលរួមបន្តអនុវត្តន៍វិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ឱ្យមានប្រសិទ្ធភាព ជាពិសេសសូមអនុវត្តន៍វិធានទប់ស្កាត់ជំងឺកូវីដ១៩ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ “៣ការពារ ៣កុំ និង២ចូលរួម”  ៣ការពារ ១. ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ ២. លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ៣. រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពីមួយម៉ែត្រកន្លះឡើងទៅ ៣កុំ ១. កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ២. កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ ៣. កុំប៉ះពាល់គ្នា ២ចូលរួម ១. ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ២. ប្រើ QR Code Stop Covid ។

ក្រុមអាជីវករជាង ៣០នាក់  ប្តឹងជំទាស់ស្ត្រីម្នាក់ ជាអាជីវករដូចគ្នា  អំពីរឿងវាយទម្លុះជញ្ជាំងតូបពង្រីកយកកន្លែងសាធារណៈ  មកធ្វើជាកម្មសិទ្ធិ  ផ្សារកំពង់ធំថ្មី (សួន យាយ តា )

                       
( កំពង់ធំ ) ៖ ថ្មីៗនេះ ក្រុមអាជីវករ ជាង ៣០នាក់ ដែលលក់ដូរនៅផ្សារកំពង់ធំថ្មី (សួនយាយ តា ) កំពុងប្តឹងជំទាស់  ស្រ្តីម្នាក់  ដែលជាអាជីវាករដូចគ្នា  ដោយ ចោទប្រកាន់ថា  ស្ត្រីម្នាក់នោះ  បានវាយទម្លុះជញ្ជាំងតូប ដើម្បី យកកន្លែងសាធារណៈ មកធ្ចើជាកម្មសិទ្ធិរបស់ខ្លួន  ។  រឿងនេះបានកើតឡើងនៅចំណុច ផ្សារកំពង់ធំថ្មី ( សួនយាយ តា ) ឋិតនៅ ភូមិកំពង់ធំ  សង្កាត់កំពង់ធំ   ក្រុងស្ទឹងសែន   ខេត្តកំពង់ធំ   ។

យោងតាមប្រភបានអោយដឹងថា៖  ផ្សារកំពង់ធំថ្មី ( សួនយាយ តា ) មានចំនួន ៤៦ តូប សង់បែរមុខទៅទិសខាងកើតចំនួន ២២ តូប បែរមុខទៅទិសខាងលិចចំនួន ១៩ តូប និង បែរមុខទៅទិសខាងត្បូងចំនួន ០៥ តូប ដោយតូបនិមួយៗ មានទំហំ ០២ម៉ែត្រ គុណ ០៤ ម៉ែត្រ។ ប្រភពដដែលបានបន្ថែមទៀតថា តូប
លេខ ២៤  ជាតូប របស់ឈ្មោះ ម៉ឺប សុភាព  បែរមុខទៅទិសខាងត្បូង នៅជ្រុងខាងកើត តែពុំមែនជាតូបកាច់ជ្រុង ឬ តូបកែង នោះទេ !  ដោយបច្ចុប្បន្ននេះ ឈ្មោះ ម៉ឹប សុភាព  បានលូចវាយទម្លុះជញ្ជាំងផ្សារទាំងកណ្តាលយប់ ពង្រីកយកកន្លែងសាធារណៈ និង ដើម្បីអោយតូបរបស់ខ្លួន ក្លាយជាតូបកាច់ជ្រុង ឬ តូបកែង  ។

អាជីវករ លក់ដូរ នៅផ្សារនោះ បានប្រាប់អោយដឹងទៀតថា ៖  ផ្សារកំពង់ធំថ្មី ( សួនយាយ តា ) នេះ បានរៀបចំកសាងឡើងតាំងពីសម័យ រដ្ឋបាលក្រុងរបស់ លោក ម៉ាក់ ប៊ុនហុង ជាអភិបាលក្រុង និង ឯកឧត្តម សុខ លូ ជាអភិបាលខេត្ត មកម្លេះ ។ កាលនោះ ឈ្មោះ ម៉ឹប  សុភាព ដែលជាម្ចាស់តូប លេខ ២៤ បានវាយទម្លុះជញ្ជាំងតូប ម្តងរូចមកហើយ  ពេលនោះលោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន ក៏បានដោះស្រាយ និង អោយឈ្មោះ  ម៉ឺប សុភាព រៀបចំជញ្ជាំងបិទផ្ចិត ដូចដើមឡើងវិញទៀតផង  ។  ហើយលោក អភិបាលក្រុង  ក៏បានចេញសេចក្តីជូនដំណឹង
(ស.ជ.ណ)  ចុះថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២០  ដោយមានខ្លឹមសារថា តូបលេខ ២០ និងតូបលេខ ២៤ បែរមុខមកទិសខាងត្បូង ចំណែកជ្រុងខាងលិច និង ជ្រុងខាងកើត  គឺសុទ្ធតែមានជញ្ជាំងបិទផ្ចិត ទាំងសង្ខាង មិនអនុញ្ញាតិអោយម្ចាស់តូបមួយណា វាយជម្លុះជញ្ជាំងនោះ ដើម្បីយកកន្លែងសាធារណៈមកពង្រីកតូបរបស់ខ្លួនឡើយ  ។

ដំណាងអាជីវករ ក៏បានប្រាប់សារព័ត៌មានយើងថា៖ នៅពាក់កណ្តាលអាធ្រាតយប់ថ្ងៃសុក្រទី១៥ ធ្នូ ឆ្នាំ២០២៣
ឈ្មោះ ម៉ឺប  សុភាព បានលូចធ្វើសកម្មភាពវាយទម្លុះជញ្ជាំងតូបនោះជាថ្មីម្តងទៀត  ខណៈនោះដែរ ក៏មានសមត្ថកិច្ចមួយចំនួន  នៅនឹងកន្លែងកើតហេតុនោះ ផងដែរ  តែពួកគាត់មិនបានអើរពើរឡើយ  ដោយទុកអោយ បុគ្គល់ឈ្មោះ  ម៉ឹប សុភាព វាយទម្លុះជញ្ជាំងតូបទាំងកណ្តាលយប់  តាមតែអំពើរចិត្ត ។

គួររំឭកផងដែរថា ៖ ប្លង់ផ្សារមាន ០៤ជ្រុង  តែ០៣ជ្រុងនៅរក្សារសភាពដើម   ចំណែក ០១ជ្រុង ជាតូបរបស់ឈ្មោះ ម៉ឹប សុភាព  ត្រូវបានវាយទម្លុះជញ្ជាំងតូបពង្រីក យកកន្លែងសាធារណៈមកធ្វើជាកម្មសិទ្ធិ  ដែលបណ្តាលអោយខុសពី ទ្រង់ទ្រាយដើមទាំងស្រុង  ។

ជុំវិញការចោទប្រកាន់ខាងលើ  សារព័ត៌មានយើង ក៏បានសុំការផ្តល់បទសម្ភាសន៍ពី  លោកស្រី  ម៉ឹប សុភាព  ដែរ តែលោកស្រីបានឆ្លើយថា គ្មានពេលទំនេរ
។  ចំណែកលោក  ពេញ  កែម   ជាអភិបាលក្រុងស្ទឹងសែន បានផ្តល់បទសម្ភាសន៍ តាមទូរស័ព្ទថា ៖ រឿងនេះជារឿងទំនាស់ រាប់ឆ្នាំមកហើយ   រូបលោកអត់មានលទ្ធភាពក្នុងការដោះស្រាយនោះទេ  ដោយប្រាប់អោយពួកគាត់ ប្តឹងទៅតុលាការចុះ  ។

ក្រុមអាជីវករ អស់ជំនឿ ចំពោះ លោក ពេញ កែមអភិបាលក្រុងស្ទឹងសែន  ដែលលោកឃើញពីការវាយទម្លុះជញ្ជាំងតូបពង្រីកយកកន្លែងសាធារណៈ ធ្វើជាកម្មសិទ្ធិ ពីសំណាក់បុគ្គល់ឈ្មោះ ម៉ឹប  សុភាព ដោយដាក់ទាំងទ្វារមូរ  និង លក់ឥវ៉ាន់ លើកន្លែងសាធារណៈយ៉ាងរំភើយ ដែលធ្វើអោយខុសពីទ្រង់ទ្រាយដើមរបស់ផ្សារ  ដែលធ្វើអោយប៉ះពាលដល់សណ្តាប់ធ្នាប់សាធារណៈ យ៉ាងធ្ងន់ធ្ងរ  តែលោកអភិបាលក្រុងបែរជាគ្មានដំណោះស្រាយទៅវិញ ។  ក្រុមអាជីវករ បានទទូចស្មើរសុំ ឯកឧត្តម ងួន  រតនៈ អភិបាលខេត្តកំពង់ធំ មេត្តា ជូយរកដំណោះស្រាយ  ដើម្បីរៀបជញ្ជាំងតូបនោះបិទផ្ចិតឡើងវិញ  និង យកកន្លែងសាធារណៈ  ដែលនៅទិសខាងកើតនៃជ្រុងផ្សារ ជាប់នឹងតូបលេខ  ២៤ ជាតូបរបស់ឈ្មោះ  ម៉ឺប សុភាព កំពុងកាន់កាប់នោះ មកទុកជាកន្លែងសាធារណៈវិញ ៕

   (NCTV )  អង្គភាពយើងរង់ចាំការបកស្រាយពីសាម៉ី ពាក់ព័ន្ធ រៀងរាលម៉ោងធ្វើការ ។

LEAVE A REPLY

Please enter your comment!
Please enter your name here