ឈ្មួញឈើក្លាហាន   ហ៊ានដឹកឈើកាត់ព្រឹក  ត្រូវបានជាប់អន្ទាក់ សមត្ថកិច្ច នៅចំណុច ភូមិ អូរ៤ ស្រុកកោះញែក !

0
36
សារព័ត៌មានNCTV ទំនាក់ទំនងផ្សាយព័ត៌មាន និងពាណិជ្ជកម្ម ទូរស័ព្ទលេខៈ +855 88 4922 777 / +855 99 33 77 67 / +855 96 6285 636 -គណនី ABA ឈ្មោះ LOEUK SEYHA លេខគណនី៖ 003 225 965 សូមចូលរួមបន្តអនុវត្តន៍វិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ឱ្យមានប្រសិទ្ធភាព ជាពិសេសសូមអនុវត្តន៍វិធានទប់ស្កាត់ជំងឺកូវីដ១៩ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ “៣ការពារ ៣កុំ និង២ចូលរួម”  ៣ការពារ ១. ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ ២. លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ៣. រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពីមួយម៉ែត្រកន្លះឡើងទៅ ៣កុំ ១. កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ២. កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ ៣. កុំប៉ះពាល់គ្នា ២ចូលរួម ១. ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ២. ប្រើ QR Code Stop Covid ។

ឈ្មួញឈើក្លាហាន   ហ៊ានដឹកឈើកាត់ព្រឹក  ត្រូវបានជាប់អន្ទាក់ សមត្ថកិច្ច នៅចំណុច ភូមិ អូរ៤ ស្រុកកោះញែក !

(មណ្ឌល់គីរី) = ថ្មីៗនេះមានបុរសជាឈ្មួញឈើ ក្លាហានម្នាក់ ឈ្មោះ រ៉ាវី  អាយុ ប្រហែលជាង ២០ឆ្មាំ រស់នៅ ឃុំអូរ០៤លើ  ស្រុកកោះញែក  ខេត្តមណ្ឌលគីរី បានដឹកជញ្ជួនឈើ  ប្រភេទលេខ ០១ សុក្រំ សង្ស័យខុសច្បាប់  ត្រូវបានមកជាប់អន្ទាក់ សមត្ថកិច្ច  នៅចំណុច ភូមិអូរ០៤  ឃុំអូរ០៤លើ  ស្រុកកោះញែក   ខេត្តមណ្ឌល់គីរី  ។

យោងតាមសេចក្តីរាយការណ៍បានអោយដឹងថា កាលពីវេលាម៉ោង ១០និង ០០នាទី ព្រឹកថ្ងៃទី ១២ ខែធ្នូរ ឆ្នាំ ២០២៣ មានរ៉ូម៉កមួយគ្រឿងដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់  ឈើប្រភេទលេខ០១ សុក្រំ ចំនួន ៤៥ សន្លឹក ប្រហែលជាង ០១ម៉ែត្រគូប ដឹកចេញពីភូមិស្រែថាស ភូមិស្រែធំ  ឃុំសុខសាន្ត  ឆ្ពោះទៅ ឃុំអូរ ០៤លើ  លុះមកដល់ចំណុចភូមិអូរ០៤  ក៏ត្រូវបានជាប់អន្ទាក់របស់សមត្ថកិច្ច រដ្ឋបាលព្រៃឈើតែម្តង ។ ប្រភពដដែលបានបន្តថា បុគ្គល់ ឈ្មោះ រ៉ាវី នេះតែងតែធ្វើសកម្មភាព  ដឹកជញ្ជួនឈើខុសច្បាប់ស្ទើរតែរៀងរាល់ថ្ងៃ ពុះដែលឃើញមានសមត្ថកិច្ចណាបង្រ្កាប់បានឡើយ  ។

បើតាមប្រសាសន៍របស់លោក ឆន សិរីវុទ្ធ  នាយសង្កាត់រដ្ឋបាលព្រៃឈើអូរ ០៤ និង ណងជីលឹក បានអោយដឹងថា កាលពីថ្ងៃទី ១២  ខែធ្នូ  កម្លាំងរបស់លោក បានចុះបង្ក្រាប បានរ៉ូម៉កដឹកឈើសុក្រំ ជាប្រភេទឈើលេខ០១ ចំនួនមួយគ្រឿង ប៉ុន្តែមិនទាន់ដឹងច្បាស់ថាឈើនោះមានចំនួនប៉ុន្មាននៅឡើយទេ ! ហើយទីកន្លែងដែលឃាត់ស្ទាក់ចាប់បានគីនៅ ចំណុចភូមិអូរ ០៤ ដោយអូសរឹបយក វត្ថុតាង ទាំងអស់ យកមករក្សាទុកនៅសង្កាត់រដ្ឋបាលឈើ ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់ស្តីពីព្រៃឈើ ៕

ដោយ=  NCTV

LEAVE A REPLY

Please enter your comment!
Please enter your name here