មន្ទីរប្រឆាំងគ្រឿងញៀន បង្ហាញមុខក្រុមឧក្រិដ្ឋជន រួមទាំងថ្នាំញៀន​ជាងមួយតោន  ដែលបង្រ្កាបបាន កាលពីពេលថ្មីៗ នៅខេត្តព្រះសីហនុ !!!                                    

0
20
សារព័ត៌មានNCTV ទំនាក់ទំនងផ្សាយព័ត៌មាន និងពាណិជ្ជកម្ម ទូរស័ព្ទលេខៈ +855 88 4922 777 / +855 99 33 77 67 / +855 96 6285 636 -គណនី ABA ឈ្មោះ LOEUK SEYHA លេខគណនី៖ 003 225 965 សូមចូលរួមបន្តអនុវត្តន៍វិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ឱ្យមានប្រសិទ្ធភាព ជាពិសេសសូមអនុវត្តន៍វិធានទប់ស្កាត់ជំងឺកូវីដ១៩ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ “៣ការពារ ៣កុំ និង២ចូលរួម”  ៣ការពារ ១. ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ ២. លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ៣. រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពីមួយម៉ែត្រកន្លះឡើងទៅ ៣កុំ ១. កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ២. កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ ៣. កុំប៉ះពាល់គ្នា ២ចូលរួម ១. ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ២. ប្រើ QR Code Stop Covid ។

មន្ទីរប្រឆាំងគ្រឿងញៀន បង្ហាញមុខក្រុមឧក្រិដ្ឋជន រួមទាំងថ្នាំញៀន​ជាងមួយតោន  ដែលបង្រ្កាបបាន កាលពីពេលថ្មីៗ នៅខេត្តព្រះសីហនុ !!!                                    

(ភ្នំពេញ)៖  មន្ទីរប្រឆាំងគ្រឿងញៀន បានបង្ហាញមុខក្រុម​ឧក្រិដ្ឋ​ជន​​ចំនួន ០៥នាក់  ជាជនជាតិចិន និង ជនជាតិ ហ្វីលីពីន  រួមទាំងគ្រឿង​ញៀនជាង ០១តោន កន្លះ នៅព្រឹកថ្ងៃទី ២៤  ខែមករា  ឆ្នាំ​២០២៤ នេះ ។ 

គួររំឭកថា កាលពីថ្ងៃទី២២ ខែមករា ថ្មីៗនេះ កម្លាំងជំនាញ​កការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការ ជាមួយកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ឈូក គា នាយករង​មន្ទីរ និង កម្លាំងនគរបាលព្រំដែនទឹក វរៈ ២៤០ ដឹកនាំដោយលោក​វរសេនីយ៍ឯក  អ៊ុន សម្ផស្ស  ដោយមានការសម្រប​សម្រួលពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការ​អមសាលាដំបូងខេត្តព្រះសីហនុ  បានចុះបង្រ្កាបករណី​ជួញដូរ និង ដឹកជញ្ជូនឆ្លងដែនដោយខុសច្បាប់នូវសារធាតុ​ញៀន ចំនួន ០២គោលដៅ គោលដៅទី ០១ ស្ថិតនៅចំណុច មុខកំពង់ផែកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និង  គោលដៅទី ០២ ស្ថិតនៅចំណុច ក្រុម៣  ភូមិ០១  សង្កាត់០១ ក្រុងព្រះសីហនុ  ខេត្តព្រះសីហនុ  ។

ជាលទ្ធផល កម្លាំងជំនាញ បានឃាត់ខ្លួនបានជនសង្ស័យ ចំនួន ០៥នាក់ ថ្នាំញៀនជាង ០១ តោនកន្លះ និង  សំភារៈមួយចំនួនមានដូចជា៖
១/ ម្សៅពណ៌សសង្ស័យជាសាធាតុញៀនចំនួន ៦៧ការ៉ុង ដែលមានទំងន់សរុប ១.៥៦៦គីឡូក្រាម  (បឋម)
២/ ទឹកថ្នាំដបពណ៏ខ្មៅសង្ស័យជាសារធាតុញៀនចំនួន  ០៩ដប ។
៣/ ទូកឈើ ចំនួន  ០២គ្រឿង
៤/ អូប័រខូច ចំនួន  ០២គ្រឿង
៥/  ម៉ូតូ ម៉ាកស៊ុយស៊ូគីលែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FF-8045 ចំនួន ០១គ្រឿង 
៦/  លិខិតឆ្លងដែនចំនួន  ០២ក្បាល
៧/  ទូរសព្ទដៃចំនួន  ០៥ គ្រឿង

ចំណែកជនល្មើសទាំង០៥នាក់នោះមានឈ្មោះដូចជា ៖
១/ ឈ្មោះ shi yuan ya ភេទប្រុស ជនជាតិចិន
២/ ឈ្មោះ Huang xiao yu ភេទប្រុស ជនជាតិចិន
៣/ ឈ្មោះ Li zhong xian ភេទប្រុស ជនជាតិ ចិនតៃវ៉ាន់
៤/ ឈ្មោះ Huang zhi hong ភេទប្រុស ជនជាតិ ចិនតៃវ៉ាន់
៥/ ឈ្មោះ Luo shun ភេទប្រុស ជនជាតិហ្វីលីពីន ។

ក្រោយពីកម្លាំងជំនាញបានបើកប្រតិបត្តិការបង្ក្រាប និង ឃាត់ខ្លួន​ក្រុម​ឧក្រិដ្ឋជនចំនួន ០៥នាក់នោះ  រូម ទាំងថ្នាំញៀន ជាង ០១ តោន នៅខេត្តព្រះសីហនុ ។ 
កម្លាំងសមត្ថកិច្ចនៅតែបន្តស្រាវជ្រាវរកមេខ្លោង និង​ អ្នកដែលពាក់ព័ន្ធដើម្បីយកមកផន្តន្ទាទោសតាមច្បាប់អោយខានតែបាន  ។

ក្រោយការបង្រ្កាប  ការិយាល័យ​​ប្រឆាំងគ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាលខេត្តព្រះសីហនុ  បានប្រគល់ជនល្មើស  និង វត្ថុតាងទាំងអស់  អោយទៅមន្ទីរប្រឆាំងគ្រឿងញៀន  ដេីម្បីបន្តនីតិវិធី ។  បន្ទាប់ពីបង្ហាញមុខក្រុមឧក្រិដ្ឋជន​ទាំង ០៥នាក់ រួច  មន្ទីរប្រឆាំងគ្រឿងញៀន​ នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជូនពួកគេ និង  វត្ថុតាងទាំងអស់  ទៅសាលាដំបូងរាជធានី  ភ្នំពេញ  ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

ដោយ៖  ( NCTV)

LEAVE A REPLY

Please enter your comment!
Please enter your name here