ឧត្តមសេនីយ៍ទោ សោម ស៊ុន  នាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  និង លោកជំទាវ  ឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជនពិការ  និង គ្រួសារអតីតយុទ្ធជនពលី នៅ ស្រុកកំពង់ស្វាយ  

0
52
សារព័ត៌មានNCTV ទំនាក់ទំនងផ្សាយព័ត៌មាន និងពាណិជ្ជកម្ម ទូរស័ព្ទលេខៈ +855 88 4922 777 / +855 99 33 77 67 / +855 96 6285 636 -គណនី ABA ឈ្មោះ LOEUK SEYHA លេខគណនី៖ 003 225 965 សូមចូលរួមបន្តអនុវត្តន៍វិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ឱ្យមានប្រសិទ្ធភាព ជាពិសេសសូមអនុវត្តន៍វិធានទប់ស្កាត់ជំងឺកូវីដ១៩ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ “៣ការពារ ៣កុំ និង២ចូលរួម”  ៣ការពារ ១. ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ ២. លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ៣. រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពីមួយម៉ែត្រកន្លះឡើងទៅ ៣កុំ ១. កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ២. កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ ៣. កុំប៉ះពាល់គ្នា ២ចូលរួម ១. ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ២. ប្រើ QR Code Stop Covid ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន  នាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  និង លោកជំទាវ  ឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជនពិការ  និង គ្រួសារអតីតយុទ្ធជនពលី នៅ ស្រុកកំពង់ស្វាយ  

 
(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី  ២២  ខែតុលា  ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ  សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ   បានដឹកនាំសហការី អាជ្ញាធរដែនដីទៅសំណេះសំណាលសាកសួរសុខទុក្ខនិង  បាននាំយកអំណោយស្បៀងអាហាររបស់  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជនពិការ  និង  ក្រុមគ្រួសារអតីតយុទ្ធជនពលីចំនួន  ១២គ្រួសារ ដែលកំពុងមានជីវភាពលំបាកខ្វះខាត  នៅឃុំត្រពាំងឬស្សី   ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ   ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជការផ្នែកសឹករងកំពង់ស្វាយ  នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង ខេតកតកំពង់ធំ   ។

       

លោក ឧត្តមសេនីយ៍ទោ  បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ  តែងតែគិតគូរយកគិតទុកដាក់ពីសុខទុក្ខនិង ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើង ព្រោះបងប្អូនអតីតយុទ្ធជនគឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិ មាតុភូមិ និង បានរួមចំណែកជាមួយសម្តេចតេជោ ហ៊ុន សែន  ក្នុងការអនុវត្តនូវនយោបាយឈ្នះ ឈ្នះ  ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និង  ការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ  ។ ជាមួយនេះដែរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ លោក បានជូនពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ សូមបានប្រកបតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ  និង  សុភមង្គល គ្រប់ៗក្រុមគ្រួសារ   ។

      
លោកឧត្តមសេនីយ៍ទោ  ក៏បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជន  ត្រូវថែទាំសុខភាព  រស់នៅស្អាត  ហូបស្អាត មានអនាម័យ  ដើម្បីជៀសផុតពីជម្ងឺផ្សេងៗ និងខិតខំប្រកបរបរសុចរិតទៀងត្រង់ ព្រមទាំងខិតខំបង្កបង្កើនផលដាំដំណាំចិញ្ចឹមសត្វ   ហើយត្រូវចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយ  ភូមិ.ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល   ។

   
នៅក្នុងឱកាសសាកសួរសុខទុក្ខនេះ  លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកនូវអំណោយស្បៀង អាហារ  គ្រឿងឧបភោគ  បរិភោគ របស់សម្តេចមហាបវរធិបតី  ហ៊ុន ម៉ាណែត និង  លោកជំទាវ  ពេជ្រ ចន្ទមុន្នី ឧបត្ថម្ភជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន១២ គ្រួសារ  សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ  ដោយក្នុង១គ្រួសារ  ទទួលបាន   អង្ករចំនួន  ២៥គីឡូក្រាម មីជាតិចំនួន  ១កេស  ទឹកត្រីទឹកស៊ីអ៊ីវចំនួន  ១យួរ និងត្រីខកំប៉ុងចំនួន  ១យួរផងដែរ  ។

      
បងប្អូនអតីតយុទ្ធជនទាំងអស់ ដែលមានជីវភាពលំបាកខ្វះខាត សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ  ព្រមទាំងក្រុមការងាររគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលបានជួយដោះស្រាយការលំបាកជូនពួកគាត់បានទាន់ពេលវេលា  និង  សូមគោរពជូនពរ សម្ដេច និង  លោកជំទាវ ព្រមទាំងក្រុមការងារទាំងអស់ សូមទទួលបាននូវពុទ្ឋពរទាំងឡាយបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ  ៕
                         ដោយ=   NCTV

LEAVE A REPLY

Please enter your comment!
Please enter your name here