លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ  ជួបសំណេះសំណាល និង  ផ្ដាំផ្ញើរដល់សិក្ខាកាមដែលទ់ើបបានបញ្ចប់វគ្គ  ចំនួន ៩៨នាក់

0
99
សារព័ត៌មានNCTV ទំនាក់ទំនងផ្សាយព័ត៌មាន និងពាណិជ្ជកម្ម ទូរស័ព្ទលេខៈ +855 88 4922 777 / +855 99 33 77 67 / +855 96 6285 636 -គណនី ABA ឈ្មោះ LOEUK SEYHA លេខគណនី៖ 003 225 965 សូមចូលរួមបន្តអនុវត្តន៍វិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ឱ្យមានប្រសិទ្ធភាព ជាពិសេសសូមអនុវត្តន៍វិធានទប់ស្កាត់ជំងឺកូវីដ១៩ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ “៣ការពារ ៣កុំ និង២ចូលរួម”  ៣ការពារ ១. ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ ២. លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ៣. រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពីមួយម៉ែត្រកន្លះឡើងទៅ ៣កុំ ១. កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ២. កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ ៣. កុំប៉ះពាល់គ្នា ២ចូលរួម ១. ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ២. ប្រើ QR Code Stop Covid ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ  ជួបសំណេះសំណាល និង  ផ្ដាំផ្ញើរដល់សិក្ខាកាមដែលទ់ើបបានបញ្ចប់វគ្គ  ចំនួន ៩៨នាក់

 (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ  ម៉ែន លី  ស្នងការនគរបាលខេត្ត  បានអញ្ជើញជួបសំណេះសំណាល ជាមួយសិក្ខាកាម  ដែលទើបបញ្ចប់វគ្គបណ្ដុះបណ្ដាល ជំនាញរយៈពេលខ្លីមុន និង សិក្ខាកាមទាំងអស់  ចូលបំរើការជាមន្ត្រីនគរបាល  ប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តកំពង់ធំ  ។

     
លោកឧត្តមសេនីយ៍ទោ បានលើកឡើងថា ថ្ងៃនេះមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានជួបសំណេះ
សំណាល ជាមួយប្អូនៗ ក្មួយៗ ជាសិក្ខាកាម ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលបំប៉នជំនាញរយៈពេលខ្លី នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ  អស់រយៈ៤៣ថ្ងៃកន្លងទៅ ក្នុងការតស៊ូដើម្បីឱ្យសមត្ថភាពខ្លួនឯងមានជំនាញ និង ចំណេះដើម្បីបម្រើជូន ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន  ។

      
ជាមួយគ្នានេះដែរលោកស្នងការ ក៍បានថ្លែងអំណរគុណ ចំពោះគ្រូបង្គោល ដែលបានខិតខំប្រឹងប្រែយ៉ាងយកចិត្តទុកដាក់ និង ចំណាយពេលវេលា ដ៏មានតម្លៃ  ចូលរួមបង្ហាត់បង្រៀន ចែករំលែកចំណេះដឹងបទពិសោធន៍ ដល់ប្អូនៗ សំដៅចូលរួមចំណែកកសាងធនធានមនុស្ស និងបានកោតសរសើរចំពោះសិក្ខាកាម ទាំងអស់ដែលបានយកចិត្តទុកដាក់ សិក្សារៀនសូត្រក្រេបយកចំណេះវិជ្ជា ស្វែងយល់អំពីជំនាញនីមួយៗ ពីគ្រូឧទ្ទេស រហូតសម្រេចបាន លទ្ធផលជោគជ័យ គួរជាទីមោទនៈ ។

     
លោកឧត្តមសេនីយ៍ទោ ក៏បានផ្ដាំផ្ញើ ដល់ប្អូនៗជាទំពាំងស្នងឬស្សី មន្ត្រីនគរបាលជាតិ បន្តវេន ពេលត្រលប់ ទៅបំពេញភារកិច្ច តាមបណ្តាអង្គភាពវិញ÷១.ប្រកាន់ភ្ជាប់គោរពវិន័យ សីលធម៌ សាមគ្គីភាព អនុវត្តតួនាទី ភារកិច្ច  ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់  ។២.ពង្រឹងសមត្ថភាពជំនាញ ខិតខំសិក្សារៀនសូត្របន្ថែម អំពី ច្បាប់ ក្រមនីតិវិធី វិធានជំនាញ របស់កងកម្លាំងនគរបាលជាតិ រួមផ្សំស្រាវជ្រាវស្វែងយល់ចំណេះដឹងទូទៅ ដែលមាននៅតាមបណ្ដាញសង្គម ។ ៣.ចូលរួមថែរក្សា កសាង សមិទ្ធិផល របស់អង្គភាព។ ៤.បង្កើនកិច្ចសហការល្អ ជាមួយកងកម្លាំងមន្ត្រីរាជការអាជ្ញាធរ ជុំវិញមូលដ្ឋាន  ។

សូមបញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាលបំប៉នជំនាញមានរយៈពេល៤៣ថ្ងៃ គ្រូឧទ្ទេសនាមចំនួន០៥នាក់ មេរៀនចំនួន ០៥ជំនាញ សិក្ខាកាមចំនួន៩៨នាក់ ស្រី៣៣នាក់ និងត្រូវចូលបំរើការងារនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងមូលដ្ឋានខេត្តកំពង់ធំ៕

                     ដោយ=  NCTV

LEAVE A REPLY

Please enter your comment!
Please enter your name here