គ្រួសារសពអតីតយុទ្ធជន ពិការ នៅស្រុកស្ទោង ខេត្ដកំពង់ធំ បានទទូលអំណោយស្បៀងអាហារ និង ថវិកាបេឡា មរណសង្គ្រោះ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ

0
82
សារព័ត៌មានNCTV ទំនាក់ទំនងផ្សាយព័ត៌មាន និងពាណិជ្ជកម្ម ទូរស័ព្ទលេខៈ +855 88 4922 777 / +855 99 33 77 67 / +855 96 6285 636 -គណនី ABA ឈ្មោះ LOEUK SEYHA លេខគណនី៖ 003 225 965 សូមចូលរួមបន្តអនុវត្តន៍វិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ឱ្យមានប្រសិទ្ធភាព ជាពិសេសសូមអនុវត្តន៍វិធានទប់ស្កាត់ជំងឺកូវីដ១៩ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ “៣ការពារ ៣កុំ និង២ចូលរួម”  ៣ការពារ ១. ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ ២. លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ៣. រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពីមួយម៉ែត្រកន្លះឡើងទៅ ៣កុំ ១. កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ២. កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ ៣. កុំប៉ះពាល់គ្នា ២ចូលរួម ១. ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ២. ប្រើ QR Code Stop Covid ។

គ្រួសារសពអតីតយុទ្ធជន ពិការ នៅស្រុកស្ទោង ខេត្ដកំពង់ធំ បានទទូលអំណោយស្បៀងអាហារ និង ថវិកាបេឡា មរណសង្គ្រោះ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន ស្រុកស្ទោង បាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ០៤លានរៀល និង អំណោយស្បៀងអាហាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី ទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនពិការ នៅភូមិគោករវៀង  ឃុំប្រឡាយ  ស្រុកស្ទោង  ខេត្តកំពង់ធំ   ។

លោកវរសេនីយ៍ទោ កែ ម៉ៃ អនុប្រធានក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានបញ្ជាក់ថា លោកពលបាលឯក ម៉ាន់  ធី  អាយុ៥៨ឆ្នាំ ចូលបម្រើកងទ័ពក្នុងឆ្នាំ ១៩៩១ នៅអង្គភាពកងពលធំលេខ៥  ។ លោកបានត្រូវរបួសពិការ ពេលដែលប្រយុទ្ធជាមួយខ្មាំងនៅ  សមរភូមិចារកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងទសវត្សរ៍ទី៩០ ។ លោកបានទទួលមរណភាព ដោយរោគាពាធ នៅថ្ងៃទី  ៨  ខែតុលា. ឆ្នាំ២០២៣ ម្សិលមិញនេះ  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការ សោកស្ដាយចំពោះការបាត់បង់ជីវិត លោកពលបាលឯក ម៉ាន់ ធី  ជាអតីតយុទ្ធជនពិការ ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ  និង ប្រជាជន  ហើយសូមបួងសួងដល់វិញ្ញាណក្ខន្ឋ លោក ម៉ាន់  ធី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ  ។  ឧត្តមសេនីយ៍ទោ ក៏បានបញ្ជាក់ថា៖ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន  សែន  អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក និង បច្ចុប្បន្ន   ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី  ហ៊ុន  ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម  អនុប្រធាន និង  ជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា  លោកបានបន្តការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីដោះស្រាយនូវរាល់ការលំបាក របស់បង-ប្អូន អតីតយុទ្ធជនយើងមានដូចជា ការបែងចែកដីធ្លី ការសាងសង់ផ្ទះសម្បែងជូន បង-ប្អូន អតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដ និងការផ្ដល់នូវប័ណ្ណបេឡាជាតិសន្តិសុខសង្គមជូនបង-ប្អូន អតីតយុទ្ធជន សម្រាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ ។  ហើយនៅពេលដែលអតីតយុទ្ឋជនយើងទទួលមរណភាពក្រុមគ្រួសារសពទទួលបានថវិកាបេឡាមរណសង្គ្រោះចំនួន ០៤លានរៀល  សម្រាប់ធ្វើបុណ្យសព  គឺដោយការផ្ដួចផ្ដើមឡើង  របស់សម្ដេចនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៃយើង ដើម្បីសម្រួលដល់ការធ្វើបុណ្យសពឲ្យបានសមរម្យនិង អោយបានទាន់ពេលវេលាមិនឱ្យលើសពី ០៧ថ្ងៃឡើយ  ។
 
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ បាននាំយកនូវអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  និង  លោកជំទាវ  ពេជ  ចន្ទមុន្នី  ចូលរួមក្នុងពិធីបុណ្យសពនេះបន្ថែមទៀតរួមមាន៖  អង្ករចំនួន ៥០ គីឡូក្រាម   មីជាតិចំនួន ០២កេស  ត្រីខកំប៉ុង ចំនួន០២យួរ  ដែលត្រូវបានប្រគល់ ជូនគ្រួសារសពអតីតយុទ្ធជននៅថ្ងៃនេះផងដែរ  ។

ក្រុមគ្រួសារសពរបស់លោក ពលបាលឯក ម៉ាន់ ធី បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត  ចំពោះសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ ព្រមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ  ដែលបានឧបត្ថម្ភប្រាក់បេឡាមរណៈសង្គ្រោះ និង  អំណោយគ្រឿងឧបភោគបរិភោគបានទាន់ពេលវេលាក្នុងពិធីបុណ្យសព និង សូមគោរពជូនពរសម្ដេច  អគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន   អតីតនាយករដ្ឋមន្រ្តី  និង សម្តេចមហាបវរធិបតី  ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវ   ឯកឧត្តម លោក  លោកស្រី  ទាំងអស់សូមបានជួបប្រទះនូវពុទ្ធពរទាំង០៤  ប្រការកុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ  =  ( NCTV )

LEAVE A REPLY

Please enter your comment!
Please enter your name here