អភិបាលស្រុកតាំងគោក បានជំរុញអាជ្ញាធរមូលដ្ឋាន បង្កើនការរ ក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ និង បង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

0
111
សារព័ត៌មានNCTV ទំនាក់ទំនងផ្សាយព័ត៌មាន និងពាណិជ្ជកម្ម ទូរស័ព្ទលេខៈ +855 88 4922 777 / +855 99 33 77 67 / +855 96 6285 636 -គណនី ABA ឈ្មោះ LOEUK SEYHA លេខគណនី៖ 003 225 965 សូមចូលរួមបន្តអនុវត្តន៍វិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ឱ្យមានប្រសិទ្ធភាព ជាពិសេសសូមអនុវត្តន៍វិធានទប់ស្កាត់ជំងឺកូវីដ១៩ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ “៣ការពារ ៣កុំ និង២ចូលរួម”  ៣ការពារ ១. ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ ២. លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ៣. រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពីមួយម៉ែត្រកន្លះឡើងទៅ ៣កុំ ១. កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ២. កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ ៣. កុំប៉ះពាល់គ្នា ២ចូលរួម ១. ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ២. ប្រើ QR Code Stop Covid ។

អភិបាលស្រុកតាំងគោក បានជំរុញអាជ្ញាធរមូលដ្ឋាន បង្កើនការរ ក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ និង បង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលនៃគណៈអភិបាលស្រុកតាំងគោក និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក បានលើកទឹកចិត្ត និងជំរុញដល់កងកម្លាំងទាំងបី-អាជ្ញាធរឃុំ ត្រូវ​បង្កើនការខិតខំ​យកចិត្តទុកដាក់  លើការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ និង ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ក្នុងការបង្រ្កាបឱ្យបាននូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងមូលដ្ឋានរបស់ខ្លួន  ។

       
ការលើកឡើងនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី ០២ ខែតុលា  ឆ្នាំ២០២៣  ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដើម្បីត្រៀមរៀបចំ សន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ  និង អនុវត្តបទបញ្ជារបស់  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ ត្រូវសំអាតអនាម័យបរិស្ថាន តុបតែងលម្អឱ្យបានសមរម្យ អាជ្ញាធរត្រូវបន្តពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពឱ្យបានល្អប្រសើរ ។

 
      
លោកអភិបាលស្រុក  ក៌បានថ្លែងអំណរគុណដល់កងកម្លាំងទាំងបី កន្លងមកប្រឹងប្រែងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ទប់ស្កាត់បាននូវការលួចឆក់ក្នុងមូលដ្ឋានបានល្អ បង្រ្កាបការជួញដូរគ្រឿងញៀន ជួយ​សម្រួល​ចរាចរណ៍តាមដងផ្លូវមិនឱ្យមានការកក់ស្ទះ  ។

      
បន្ថែមពីនេះលោក ហាក់ ម៉ុងហួត ក៏បានជំរុញ និងលើទឹកចិត្តបន្ថែមទៀត ដល់​អាជ្ញាធរ កងកម្លាំងសមត្ថកិច្ច​គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវ​បង្កើនការយកចិត្តទុកដាក់ ក្នុងការ ការពារ សុវត្ថិភាពដល់ពុទ្ធបរិស័ទនៅតាមវត្តនីមួយៗ ព្រោះរដូវបុណ្យភ្ជុំនេះសំបូរពុទ្ធបរិស័ទអញ្ជើញមកវត្តយ៉ាងច្រើនកុះករ  ប្រសិនពួកគាត់មានបញ្ហាប្រឈមអ្វីមួយ  ក្រុមការងារថ្នាក់ស្រុក និង  រកដំណោះស្រាយជូនដល់ពួកគាត់ឱ្យបានទាន់ពេលវេលា  ។
  
      
ជាចុងក្រោយលោក  អភិបាល ក៏បានណែនាំលោកមេឃុំត្រូវបែងចែកវេន របស់ក្រុមប្រឹក្សាឃុំ   ប្រចាំការនៅវត្តតាមវេននីមួយៗរបស់ខ្លួន ដើម្បីក្តាប់បាននូវសភាពការសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ៕

                               (NCTV)

LEAVE A REPLY

Please enter your comment!
Please enter your name here