សពយុវតី ដែលខឹងជីដូន និង ម្ដាយមីងស្ដីបន្ទោស បន្តិច បន្តួច លោតទឹកសម្លាប់ខ្លួន ពីលើស្ពានថ្មរ ខេត្តកំពង់ធំ  កាលពីព្រលប់  ថ្ងៃទី១ ខែតុលា នោះ ពេលនេះបានរកឃើញហើយ

0
60
សារព័ត៌មានNCTV ទំនាក់ទំនងផ្សាយព័ត៌មាន និងពាណិជ្ជកម្ម ទូរស័ព្ទលេខៈ +855 88 4922 777 / +855 99 33 77 67 / +855 96 6285 636 -គណនី ABA ឈ្មោះ LOEUK SEYHA លេខគណនី៖ 003 225 965 សូមចូលរួមបន្តអនុវត្តន៍វិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ឱ្យមានប្រសិទ្ធភាព ជាពិសេសសូមអនុវត្តន៍វិធានទប់ស្កាត់ជំងឺកូវីដ១៩ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ “៣ការពារ ៣កុំ និង២ចូលរួម”  ៣ការពារ ១. ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ ២. លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ៣. រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពីមួយម៉ែត្រកន្លះឡើងទៅ ៣កុំ ១. កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ២. កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ ៣. កុំប៉ះពាល់គ្នា ២ចូលរួម ១. ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ២. ប្រើ QR Code Stop Covid ។

សពយុវតី ដែលខឹងជីដូន និង ម្ដាយមីងស្ដីបន្ទោស បន្តិច បន្តួច លោតទឹកសម្លាប់ខ្លួន ពីលើស្ពានថ្មរ ខេត្តកំពង់ធំ  កាលពីព្រលប់  ថ្ងៃទី១ ខែតុលា នោះ ពេលនេះបានរកឃើញហើយ

(កំពង់ធំ)៖ សពយុវតី ដែលខឹងជីដូន និង ម្តាយមីង ស្តីបន្ទោស បន្តិច បន្ទូច  រូចទៅលោតទឹកសម្លាប់ខ្លួននៅចំណុចស្ពានថ្មរ  ខេត្តកំពង់ធំ  កាលពីថ្ងៃទី១  ខែតុលា កន្លងមកនោះ  ពេលនេះ សមត្ថកិច្ច រកឃើញហើយ ។
លោកវរសេនីយ៍ឯក គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែន  នាព្រឹកថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៣
បានដឹកនាំកម្លាំងស្វែងរកប្រទះឃើញសពអណ្តែតទឹកនៅចំណុចភូមិពាមគ្រែង  ឃុំក្តីដូង  ស្រុកកំពង់ស្វាយ  ខេត្តកំពង់ធំ   នៅវេលាម៉ោង  ៧:១០នាទី  និង  បានប្រគល់សព  ជួនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

    

គួរបញ្ជាក់ថា យុវតីម្នាក់ខឹងជីដូន និងម្ដាយមីងដែលនៅជាមួយស្ដីបន្ទោសបន្តិចបន្តួច គិតខ្លីបានសម្រេចចិត្តលោតទឹកសម្លាប់ខ្លួន ។ ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រមាណ  ១៩:២៥នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២៣  នៅចំណុចលើស្ពានថ្មកំពង់ធំ  ស្ថិតក្នុងភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ  ក្រុងស្ទឹងសែន  ខេត្ត កំពង់ធំ។

យោងតាមប្រភពសមត្ថកិច្ចនៅពេលកើតហេតុបានឱ្យដឹងថា យុវតីដែលលោតទឹកសម្លាប់ខ្លួននោះមាន ឈ្មោះ ម៉ៅ សុភាព  អាយុ១៥ឆ្នាំ  ជាសិស្សរៀនថ្នាក់ទី៩  ជាក្មេងកំព្រាឪពុក មានម្ដាយឈ្មោះហាប់ សុផាន អាយុ ៥៦ឆ្នាំ រស់នៅភូមិក្តី សង្កាត់ព្រៃតៅហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។  សពត្រូវប្រឡងឌីប្លូម នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ។

ប្រភពដដែលឲ្យដឹងទៀតថា សព្វថ្ងៃយុវតីរងគ្រោះស្នាក់នៅជាមួយអ្នកជិតខាងឈ្មោះ ប៊ូ សុធារ៉ា  ភេទស្រី អាយុ៥៦ឆ្នាំ មានមុខរបរជាមេផ្ទះ រស់នៅ ភូមិ / សង្កាត់ ជាមួយម្តាយជនរងគ្រោះខាងលើ  ។  តាមការបញ្ជាក់របស់សមត្ថកិច្ចឲ្យដឹងបន្ថែមទៀតថា  មូលហេតុ នាំអោយក្មេងស្រីនោះលោតទឹកសម្លាប់ខ្លួនគឺ  ដោយសារខឹងជីដូន និង ម្ដាយមីងដែលនៅជាមួយ បានស្ដីបន្ទោសរឿងដើរលេង  មើលទូរសព្ទ  មិនធ្វើការងារផ្ទះ និងព្រឹកឡើងត្រូវប្រឡងឌីប្លូមផងនោះ ។  បច្ចុប្បន្ន សមត្ថកិច្ច បានប្រគល់សាកសពជួនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
                         (  NCTV )

LEAVE A REPLY

Please enter your comment!
Please enter your name here