យុវតីម្នាក់សម្រេចចិត្ត លោតទឹកធ្វើអត្តឃាត ព្រោះខឹង ជីដូន និង ម្ដាយមីងស្ដីបន្ទោស បន្តិចបន្តួច ! ( បឋម)

0
142
សារព័ត៌មានNCTV ទំនាក់ទំនងផ្សាយព័ត៌មាន និងពាណិជ្ជកម្ម ទូរស័ព្ទលេខៈ +855 88 4922 777 / +855 99 33 77 67 / +855 96 6285 636 -គណនី ABA ឈ្មោះ LOEUK SEYHA លេខគណនី៖ 003 225 965 សូមចូលរួមបន្តអនុវត្តន៍វិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ឱ្យមានប្រសិទ្ធភាព ជាពិសេសសូមអនុវត្តន៍វិធានទប់ស្កាត់ជំងឺកូវីដ១៩ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ “៣ការពារ ៣កុំ និង២ចូលរួម”  ៣ការពារ ១. ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ ២. លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ៣. រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពីមួយម៉ែត្រកន្លះឡើងទៅ ៣កុំ ១. កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ២. កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ ៣. កុំប៉ះពាល់គ្នា ២ចូលរួម ១. ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ២. ប្រើ QR Code Stop Covid ។

យុវតីម្នាក់សម្រេចចិត្ត លោតទឹកធ្វើអត្តឃាត ព្រោះខឹង
ជីដូន និង ម្ដាយមីងស្ដីបន្ទោស បន្តិចបន្តួច ! ( បឋម)

(កំពង់ធំ)៖  យុវតីម្នាក់គិតខ្លីបានសម្រេចចិត្ត  លោតទឹកធ្វើអត្តឃាត ព្រោះ ខឹងជីដូន និង ម្ដាយមីង ដែលនៅរស់ជាមួបានស្ដីបន្ទោស បន្តិចបន្តួច ។  ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណ  ១៩:២៥នាទី ព្រលប់ ថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២៣  នៅចំណុចលើស្ពានថ្មកំពង់ធំ ស្ថិតក្នុង  ភូមិកំពង់ក្របៅ  សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន  ខេត្តកំពង់ធំ  ។

តាមប្រភពពីលោកវរសេនីយ៍ឯក គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែន  បានដឹងថា៖  យុវតីដែលលោតទឹកសម្លាប់ខ្លួននោះមានឈ្មោះ ម៉ៅ សុភាព ភេទស្រី  អាយុ១៥ឆ្នាំ ជាសិស្សរៀនថ្នាក់ទី០៩នៅវិទ្យាល័យកំពង់ធំ ជាក្មេងកំព្រាឪពុក   មានម្ដាយឈ្មោះ ហាប់ សុផាន  អាយុ៥៦ឆ្នាំ  មុខរបរលក់ដូរ  (ចេញទៅរកស៊ី) រស់នៅ  ភូមិក្តីដូង  សង្កាត់ព្រៃតៅហ៊ូ  ក្រុងស្ទឹងសែន ខេត្តកំពង់ធំ  ។

ប្រភពដដែលឱ្យដឹងទៀតថា ៖  សព្វថ្ងៃយុវតីរងគ្រោះស្នាក់នៅជាមួយជីដូន និង ម្តាយមីង  ឈ្មោះ ប៊ូ សុធារ៉ា  អាយុ ៥៦ឆ្នាំ  មានមុខរបរជាមេផ្ទះ  ស្ថិតនៅ ភូមិ/សង្កាត់ ជាមួយម្តាយជនរងគ្រោះខាងលើ  ។

តាមការបញ្ជាក់របស់សមត្ថកិច្ច បានអោយដឹងបន្ថែមថាមូលហេតុដែលធ្វើអោយយុវតី សម្រេចចិត្តលោតទឹកធ្វើអត្តឃាតនោះ ព្រោះតែខឹងជីដូន និង ម្ដាយមីង ខ្លួនដែលនៅជាមួយ បានស្ដីបន្ទោសរឿងដើរលេង  មើលទូរស័ព្ទ និង មិនជូយធ្វើការងារផ្ទះ  ព្រោះថ្ងៃស្អែក គឺជាថ្ងៃត្រូវប្រឡងផងនោះ !  បច្ចុប្បន្នសមត្ថកិច្ច និង ក្រុមគ្រួសាររងគ្រោះកំពុងធ្វើការស្រាវជ្រាវតាមរក ៕

(ដោយលោក ធូ កែវមុន្នី)

 

LEAVE A REPLY

Please enter your comment!
Please enter your name here